(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បេឡាជាតិរបបសន្តិសុខសង្គម (បសស) និងសហព័ន្ធសហភាពយុវជនកម្ពុជា (សសយក) បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរ ក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ កម្មការិនី។
ពិធីចុះអនុស្សរណៈយោគយល់នេះ ប្រព្រឹត្តឡើងក្រោមវត្តមានលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបសស និងលោក ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំទាំងពីរស្ថាប័ន នៅសណ្ឋាគារ ភ្នំពេញ រាជធានីភ្នំពេញ។
លោក អ៊ុក សមវិទ្យា បានលើកឡើងថា គោលបំណងនៃការចុះអនុស្សរណៈនេះ គឺមានគោលដៅបង្កើតកិច្ចសហប្រតិបត្តិការក្នុងការចូលរួមបណ្តុះបណ្តាល និងអនុវត្តផែនការសុវត្ថិភាពចរាចរណ៍ សំដៅទប់ស្កាត់ និងកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍របស់កម្មករ កម្មការនី ក្នុងប្រទេសកម្ពុជាឱ្យនៅមានកម្រិតអតប្បរមា ព្រមទាំងប្តេជ្ញារួមគ្នាអនុវត្តឱ្យទទួលបានជោគជ័យ៕