(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិអចិន្ត្រៃយ៍គណកម្មាធិការកណ្ដាលគណ បក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារចុះជួយស្រុកស្ទោង បានអំពាវនាវឲ្យដល់សមាជិកគណបក្សទូទាំងស្រុកស្ទោង ឲ្យបន្តរួបរួមសហការគ្នា និងអប់រំដល់ប្រជាជនឲ្យបន្តចូលរួមការពារសុខសន្តិភាព និងការពារឲ្យបានដាច់ខាតពោះរដ្ឋាភិបាលដែលផ្ដល់សេចក្ដីសុខនិងការរីកចម្រើនដល់ប្រទេសជាតិ។
ការអំពាវនាវបែបនេះរបស់លោក ជា ចាន់តូ ធ្វើឡើងនាឱកាសចូលរួមជាអធិបតីភាពក្នុងសន្និបាតគណកម្មាធិការគណបក្សស្រុកស្ទោងនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ។
ក្នុងនោះដែរលោក ជា ចាន់តូ ក៏បានជំរុញឲ្យសមាជិកបក្សទាំងអស់ ខិតខំធ្វើអ្វីៗយ៉ាងដើម្បីផល ប្រយោជន៍ជាតិនិងប្រជាជនដោយការទទួលខុសត្រូវខ្ពស់បំផុតដើម្បីតម្រង់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី៦ដែលនឹងប្រព្រឹត្តិទៅ២៩ ខែកក្តដាឆ្នាំ២០១៨ខាងមុខនេះឲ្យទទួលបានការគាំទ្រពីប្រជាជនច្រើនថែមទៀត។
លោកបានបញ្ជាក់ទៀតថា ដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យ លើការងារ និងភារកិច្ចដ៏ធំធេងនេះបានសមាជិកគ្រប់ជាន់ថ្នាក់ត្រូវបន្តពួនជ្រុំសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ និងត្រូវចេះបង្ហាញពីស្នាដៃនិងសមិទ្ធផល ដែលគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនសម្រេចបានឲ្យប្រជាជន និងមន្ត្រីរាជការបានយល់និងមើលឃើញកាន់តែច្បាស់ ពីគុណតម្លៃនេះឲ្យបានគ្រប់ៗគ្នាព្រោះថា មានតែ គណបក្សប្រជាជន និងរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោមួយគត់ដែលធានាសុខសន្តិភាពនិងការវិវឌ្ឍរីកចម្រើនដល់សង្គមជាតិ។
លោក ជា ចាន់តូ បានបន្ថែមទៀតថា ទន្ទឹមនឹងនេះដែរក៏ត្រូវហ៊ានបញ្ជាក់ពីព្រឹត្តិការណ៍ថ្មីៗពិសេស សង្គ្រាននាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរដែលទើបបញ្ចប់ទៅថ្មីៗនេះដឹងផងដែរថាប្រទេសជាតិទាំងមូលកំពុងមានសុខសន្ដិភាព និងការសប្បាយ រីករាយក្នុងមហាគ្រួសារខ្មែរតែមួយគ្មានកម្លាំងណាមួយអាចបំផ្លាញបានឡើយសេចក្ដីសុខមួយនេះបានឡើយ៕