(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,១៣២គ្រឿង រកឃើញល្មើសច្បាប់ ៥៤៨គ្រឿង (ម៉ូតូ៨២ភាគរយ) អប់រំ២០៤គ្រឿង និងផាកពិន័យ៣៤៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៩ ខែមេសានេះ ត្រួតពិនិត្យរួមបាន ចំនួន១,៩៦៩គ្រឿង អប់រំ ១២៥គ្រឿង និងផាកពិន័យចំនួន៣០៦គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៦៧៨គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨៧,៤៣៤គ្រឿង រកឃើញយានយន្តល្មើស ១២,៦៦៧ (ម៉ូតូ៦៨ភាគរយ) ក្នុងនោះអប់រំ ៥,៥១៣គ្រឿង និងផាកពិន័យ ៧,១៥៤គ្រឿង៕