Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតសមាជិកក្រុមប្រឹក្សាស្រុក របស់អតីតគណបក្សសង្រ្គោះជាតិ ខេត្តកំពង់ឆ្នាំង ចុះចូលជាមួយគណបក្សយុវជនកម្ពុជា

29-04-2018 13:15

(ភ្នំពេញ)៖ អតីតសមាជិកក្រុមប្រឹក្សាស្រុកម្នាក់ របស់អតីតគណបក្សសង្រ្គោះជាតិ នៅខេត្តកំពង់ឆ្នាំង បានសម្រេចចុះចូលជាមួយ គណបក្សយុវជនកម្ពុជា។ នេះបើតាម លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលថ្លែងប្រាប់ Fresh News នៅថ្ងៃនេះ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅព្រឹកនេះ ខ្ញុំបានជួបជាមួយអតីតក្រុមប្រឹក្សា ស្រុកកំពង់ត្រឡាច ២អាណត្តិ នៅខេត្តកំពង់ឆ្នាំង មកពីគណបក្ស សម រង្ស៊ី និងបក្សសង្រ្គោះជាតិ ប៉ុន្តែខណៈនេះ លោក លី វណ្ណស៊ី បានមកចូលរួមរស់ជាមួយគណបក្សយុវជនកម្ពុជា ដោយគាត់ទទួលបន្ទុកជាប្រធានប្រតិបត្តិខេត្តកំពង់ឆ្នាំងឲ្យគណបក្សយុវជនកម្ពុជាយើងខ្ញុំ»

សូមបញ្ជាក់ថា បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយតុលាការ សមាជិកគណបក្សនេះជាច្រើន បានចុះចូលជាមួយគណបក្សផ្សេងៗទៀត ក្នុងនោះសម្រុកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាច្រើនជាងគេ៕