(កំពង់ចាម)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានប្រារព្ធពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់២០១៧ និងឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំក៏អញ្ជើញចូលរួមពី ប្រតិភូក្រុមការងារសវនកម្មផ្ទៃក្នុង, គណៈស្នងការ និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ សរុបចំនួន១៨៥នាក់។
ផ្អែកតាមរបាយការណ៍បូកសរុប លទ្ធផលបានធ្វើឲ្យសមាជិក សមាជិការ យល់ដឹងកាន់តែច្បាស់អំពីការងារសវនកម្ម ដែលគ្រប់អង្គភាព ត្រូវអនុវត្តរបៀបរបបការងារឲ្យបានត្រឹមត្រូវ ទៅថ្ងៃអនាគត។
សូមជម្រាបថា គោលបំណងនៃពិធីនេះ ដើម្បីបើកការអង្កេត ស្រាវជ្រាវ ពីស្ថានភាពស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរនគរបាលស្រុក ក្រុង និងប៉ុស្ត៍នគរបាលរដ្ឋបាល ដើម្បីលើកនូវអនុសាសន៍ជាមូលដ្ឋានក្នុងការកែលំអរ បន្តអនុវត្តតួនាទី ភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព រួមចំណែកផ្ដល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕