(កោះកុង)៖ ទស្សនាវិដេអូជាក់ស្តែង ដែលអ្នកដំណើរតាមរថយន្តផ្សេងថតបានពីហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់រវាងរថយន្ដ Lexus 470 និងរថយន្ដដឹកសាំងក្រុមហ៊ុន PTT ផ្ទុះឆេះ នៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលបណ្តាលឲ្យស្លាប់មនុស្ស៥នាក់។
របាយការណ៍បានបញ្ជាក់ថា ទី១៖ ជនរងគ្រោះដែលជាអ្នកបើកបរ ឈ្មោះ ធេង ដាវុន ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត, ទី២៖ឈ្មោះ យ៉ា ភេទប្រុស, ទី៣៖ ឈ្មោះ ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ, ទី៤៖ ឈ្មោះ ឈឹម រដ្ឋា ភេទស្រី អាយុ២១ឆ្នាំ ដែលពួកគេរស់នៅខេត្តព្រះសីហនុ ដោយឡែកសពម្នាក់ទៀត មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រ ១៤១-១៤២ លើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង រវាងរថយន្ត Lexus-470 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ ក៏បានបុកនឹងរថយន្តដឹកប្រេង របស់ក្រុមហ៊ុន PTT បណ្ដាលឲ្យផ្ទុះឆេះរថយន្តទាំងពីរគ្រឿង៕