(កូឡាឡាំពួ)៖ ទិដ្ឋភាពនៃព្រឹត្តិការណ៍ប្រណាំងរថយន្ត Mercedes-Benz ដ៏ធំនៅប្រទេសម៉ាឡេស៊ី ដែលក្រុមហ៊ុន Star Auto Cambodia សហការជាមួយភ្នាក់ងារសារព័ត៌មាន Fresh News និងព័ត៌មានអេឡិចត្រូនិកថ្មីៗ បានផ្ដិតយកក្នុងពេលដំណើរការប្រណាំងរថយន្តនោះ ពិតជាបង្ហាញភាពអស្ចារ្យគួរឲ្យចាប់អារម្មណ៍ ជាមួយនឹងការរៀបរាប់ពីបច្ចេកទេសប្រើប្រាស់រថយន្ត Mercedes-Benz ពីអ្នកជំនាញផងដែរ។
ផ្ទៃមេឃខៀវស្រឡះ ទីលានដ៏ធំល្វឹងល្វើយ ទេសភាពដ៏ស្រស់បំព្រង រថយន្តដ៏ទំនើបប្រដេញគ្នាជាបន្តបន្ទាប់តាមផ្លូវបត់បែនដ៏វែងឆ្ងាយ លើទីលានប្រណាំងរថយន្តនៅប្រទេសម៉ាឡេស៊ីនោះ ពិតជាបង្ហាញភាពស៊ីវិល័យ ដែលមនុស្សវៃឆ្លាតសម័យទំនើបនេះ មិនអាចមើលរំលងបាន។
ខណៈកំពុងឈរនៅលើទីលានប្រណាំងរថយន្ត Mercedes-Benz នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Star Auto Cambodia បានបញ្ជាក់ថា ក្រុមហ៊ុន Star Auto Cambodia ដែលទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់រថយន្ត Mercedes គ្រប់ប្រភេទនៅកម្ពុជា បានអញ្ជើញអ្នកសារព័ត៌មាន Fresh News និងព័ត៌មានអេឡិចត្រូនិកថ្មីៗ ទៅចូលរួមក្នុងព្រឹត្តិការណ៍បើកសាកល្បងរថយន្ត Mercedes-Benz ស៊េរីទំនើបៗ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលចាប់ផ្តើមនៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០១៨។
លោកបានបញ្ជាក់ថា រថយន្ត Mercedes-Benz ដែលយកទៅប្រណាំងនោះ មានតម្លៃចាប់ពីជាង១០ម៉ឺនដុល្លារ ដល់ជាង៣០ម៉ឺនដុល្លារអាមេរិក អាស្រ័យទៅតាមស៊េរីរបស់រថយន្ត។
លោកបន្តថា ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ធំនេះ មានអ្នកចូលរួមចំនួន ៤២នាក់ ក្នុងនោះមានអ្នកសារព័ត៌មាន Fresh News សារព័ត៌មានថ្មីៗរបស់កម្ពុជា និងអ្នកសារព័ត៌មានអាស៊ានផ្សេងទៀត រួមទាំងតំណាងក្រុមហ៊ុននាំចូលរថយន្ត Mercedes-Benz តាមប្រទេសនានាផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes-Benz ប្រចាំនៅកម្ពុជា។ ទីតាំងស្នាក់ការរថយន្ត Mercedes-Benz ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន កែងមហាវិថីឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
ខាងក្រោមនេះ ជាវីដេអូដែលបង្ហាញពីព្រឹត្តិការណ៍ប្រណាំងរថយន្ត Mercedes-Benz នៅប្រទេសម៉ាឡេស៊ី៖