(ភ្នំពេញ)៖ សម្រស់គឺជារឿងសំខាន់ សម្រាប់សុភាពនារីនិងបុរស ហើយការជ្រើសរើសផលិតផល ព្យាបាលនិងថែរក្សាសម្ផស្ស ក៏ជាកត្តាមួយចាំបាច់ផងដែរ។ ក្លារិនស៍ បាននាំមុខគេនូវប្រសិទ្ឋភាព ដែលត្រូវបានចែកចាយទៅកាន់ ១៦០ ប្រទេសជុំវិញពិភពលោក ក្នុងនោះក៏មានវត្តមានក្នុងផ្សារទំនើបវឌ្ឍនៈកាពីតាល និងថ្មីៗនេះបានបើកដំណើរការសាខាទី២ ក្នុងផ្សារទំនើបអ៊ីអន ម៉ល នៅរាជធានីភ្នំពេញផងដែរ។
ដោយសារតែផលិតផល ក្លារិនស៍ មានគុណភាពខ្ពស់ និងមានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ ទើបយើងបានពង្រីកសាខាថ្មីមួយទៀត ក្នុងផ្សារទំនើប អ៊ីអនម៉ល១ ជាន់ផ្ទាល់ដី ដើម្បីកាន់តែផ្តល់ភាពងាយស្រួល ដល់អតិថិជនដែល មានភាពមមាញឹក អាចទទួលបានដំណោះស្រាយ រាល់កង្វល់នៃ សែ្បកដែលចំណាយពេលត្រឹមតែ 30នាទីប៉ុណ្ណោះ រួមមាន ការពិនិត្យ ការប្រឹក្សា សម្រាប់គន្លឹះថែរក្សា និងព្យាបាលសែ្បក ដែលអាចទទួលបានប្រសិទ្ឋភាពនឹងសម្រស់ភ្លាមៗ។
អមជាមួយគ្នានេះផងដែរ ដើម្បីជាការអបអរសាទរ នៃការបើកដំណើរការជាផ្លូវការ ហាងគ្រឿងសម្អាង ក្លារិនស៍ សាខាទី២ នេះ ក៏មានការដាក់ស្តង់បង្ហាញនូវឈុតផលិតផលរបស់ខ្លួនដែលមានឈ្មោះថា WHITE PLUS ជាឈុតធើ្វអោយផៃ្ទមុខសភ្លឺថ្លា ល្អដាច់គេ មានប្រសិទ្ធភាពថែរក្សាស្បែក ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក។
អតិថិជន ក៏ទទួលបានការផ្តល់ជូនដោយឥតគិតថៃ្ល នៃការពិគ្រោះយោបល់ ផែ្នកសម្ផស្ស ពីអ្នកឯកទេស ព្រមជាមួយឈុតប្រើសាកល្បងផងដែរ។ ហើយ រាល់ការជាវផលិតណាមួយក្នុង ហាង ក្លារិនស៍ ជាន់ផ្ទាល់ដី ក្នុងផ្សារទំនើប អ៊ីអនម៉ល១ អតិថិជននឹងទទួលបាន គូប៉ុងដែល មានតម្លៃរហូតដល់៤០ដុល្លារ សម្រាប់ការជាវផលិតផលបន្ទាប់ដែលចាប់ផ្តើមពីថៃ្ងនេះរហូតដល់ ថៃ្ងទី៣០ ខែមេសា ឆ្នាំ២០១៨ ។
លើសពីនេះទៅទៀត លោកអ្នកកាន់តែរីករាយជាមួយ ក្លារិនស៍ ស្គីន ស្ប៉ា ដែលជាកេរដំណែលនៃ ម៉ាកយីហោរបស់យើង ជាមួយការព្យាបាលពេញលេញ ដែលប្រើដោយដៃរបស់ អ្នកជំនាញទទួលបាន ការបណ្តុះបណ្តាល ទាំងក្នុង និងក្រៅប្រទេស រួមផ្សំ និងផលិតផល ព្យាបាល ដែលអាចរក្សាប្រសិទ្ឋភាព បានយូរអង្វែង បន្ទាប់ពីព្យាបាល៦០ ទៅ៩០នាទី ដែលអាចជួយកាត់បន្ថយភាពតានតឹង សម្រួលដំណើរនៃចរន្តឈាម ការព្យាបាលដែលទទួលបានទាំង សុខភាពល្អនៃសែ្បក និងផ្តល់ជូននូវសុខុមាលភាព ដែលមានទីតាំងនៅអគារវឌ្ឍនៈកាពីតាល ហាងលេខ៦ ជាន់ទី១ អគារ៦៦ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ដែលបានបើកបម្រើអតិថិជនតាំងពីឆ្នាំ២០១៤ មកម៉េ្លះ។
ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ:៖023963020 / 023963005 ៕