(ពោធិ៍សាត)៖ លោកវរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ដឹកនាំកម្លាំង ចុះបង្រ្កាបបទល្មើសព្រៃឈើចំនួន១១ដុំ ជាប្រភេទឈើអារឡាំងបួនជ្រុង(រាជកុល)។
ប្រតិបត្តិការខាងលើ ធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចដូងឃ្លៀង ស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំក្រវាញ បានឲ្យដឹងថា លទ្ធផល៖ ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងរបស់លោក បានដកហូតនូវវត្ថុតាងឈើ គេអារឡាំងបួនជ្រុងដែលជនល្មើសល័កទុក(នៅក្នុងព្រៃ)ចំនួន១១ដុំ ជាឈើប្រភេទក្រៅលំដាប់ថ្នាក់(រាជកុល) ហើយវត្ថុតាងឈើខាងលើនេះ មិនទាន់បានវាស់វែងនៅឡើយនោះទេ វត្ថុតាងទាំងនេះបានប្រគល់ឲ្យស្នាក់ការមន្រ្តីបរិស្ថានអភិរក្សកណ្ដាលជួរភ្នំក្រវាញ ដើម្បីរងចាំបន្តតាមនិតិវិធី៕