(ជប៉ុន)៖ នៅវេលាម៉ោង១១៖៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយក្រុមសមាជិកសភាមិត្តភាពជប៉ុន-កម្ពុជា(J-Cambodia Parliamentary Friendship Group) ដែលដឹកនាំដោយលោក ម៉ាសាហ៉ីរុ អ៉ីម៉ាមុរ៉ា (Masahiro Imamura)។
ក្នុងកិច្ចសំណេះសំណាលនេះ ភាគីទាំងពីរបានវាយតម្លៃរួមគ្នាថា កិច្ចសហប្រតិបត្តិការរវាងជប៉ុន-កម្ពុជា កំពុងត្រូវបានពង្រីកឥតឈប់ឈរលើគ្រប់វិស័យ ជាក់ស្តែងយើងថាបច្ចប្បន្ននេះប្រទេសទាំងពីរត្រូវបានតភ្ជាប់ដោយការហោះហើរត្រង់ពីទីក្រុងតូក្យូ ទៅទីក្រុងភ្នំពេញជារៀងរាល់ថ្ងៃ។
ការកើនឡើងនៃទំនាក់ទំនងនេះ បានផ្តល់នូវផលប្រយោជន៍រវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ ជាពិសេសការវិនិយោគលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍៕