(ភ្នំពេញ)៖ ណាហ្គាវើលដ៍ ប្រារព្ធខួបលើកទី២៣ នៃដំណើរការប្រកបដោយជោគជ័យរបស់ខ្លួន ដោយផ្តល់ជូនឲ្យអតិថិជន នូវការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ កាដូ និងការសម្តែងពិសេសថ្មី (ចូលទស្សនាឥតគិតថ្លៃ) ពេញមួយខែឧសភា។ មានកម្មវិធីកម្សាន្តដ៏អស្ចារ្យជាច្រើន ដែលអតិថិជនអាចរីករាយ នៅក្នុងមណ្ឌលកម្សាន្តចម្រុះ ឈ្នះពានរង្វាន់លំដាប់ពិភពលោកនេះ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ណាហ្គាវើលដ៍ នៅភោជនីយដ្ឋានជាង២០ របស់ណាហ្គាវើលដ៍ អតិថិជនអាចរីករាយជាមួយបណ្ណលើកទឹកចិត្ត ដែលមានទឹកប្រាក់៥ដុល្លារ នៃការទិញម្ហូប និងភេសជ្ជៈបន្ទាប់ នៅពេលពួកគេចំណាយ យ៉ាងតិច២៣ដុល្លារ ក្នុងវិក្កយបត្រមួយ។
ណាហ្គាវើលដ៍ ក៏មានកម្មវិធីប្រូម៉ូសិនសាច់គោសម្ងួតពិសេសផងដែរ ពេញមួយខែឧសភា នៅភោជនីយដ្ឋាន៦រួមមាន៖ ភោជនីយដ្ឋានជប៉ុន The Teppanyaki, ភោជនីយដ្ឋានបារាំង Le Gourmet, ភោជនីយដ្ឋានអ៊ីតាលី Bistro Romano, ភោជនីយដ្ឋានចិន Fortune Palace និងភោជនីយដ្ឋានកូរ៉េ Korean Grill នៅជាន់ទី ១ ណាហ្គាវើលដ៍ និងភោជនីយដ្ឋានចិន Hall of Golden Chimes នៅជាន់ទី៥ ណាហ្គាទី២ ដែលភោជនីយដ្ឋាននីមួយៗ សុទ្ធតែមានបម្រើសាច់គោសម្ងួតផុយឱជារសឈ្ងុយឆ្ងាញ់នាំចូលផ្ទាល់ពីសហរដ្ឋអាមេរិក។
ការសម្តែងថ្មីដ៏អស្ចារ្យពីរ នឹងផ្តល់ជូនឲ្យសាធារណជនទូទៅ ចូលទស្សនានៅសាលមហោស្រព NABA ឥតគិតថ្លៃ ដែលមានជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧៖៣០ យប់ពីរៀងរាល់ថ្ងៃពុធ ដល់រៀងរាល់ថ្ងៃអាទិត្យ នៅសាលមហោស្រពទំនើប NABA នៅណាហ្គាទី២។
ការសម្តែងថ្ងៃដំបូង នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៥ ឧសភា ដោយមានការសម្តែងដ៏ប៉ិនប្រសប់ និងប្លែករបស់ក្រុមសៀកកាយសម្ព័ន្ធ Icarian Gamers ដែលជាបងប្អូនប្រុសពីរនាក់ មកពីប្រទេសអូត្យូពីក្នុងទ្វីបអាហ្វ្រិក។ ក្រុមសម្តែងដ៏អស្ចារ្យមួយទៀត គឺក្រុមសៀកប្រែកាយក្នុងអណ្តាតភ្លើង Wonder Changers មកពីប្រទេសអ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការសម្តែងរបស់សិល្បករ-សិល្បការិនី ប្រចាំណាហ្គាវើលដ៍ផងដែរ។
បន្ថែមទៅលើខួបលើកទី២៣ ណាហ្គាវើលដ៍ ក៏មានការបញ្ចុះតម្លៃពិសេសផងដែរ ក្នុងទិវាគុណម្តាយនៅចុងសប្តាហ៍នៅថ្ងៃទី១២-១៣ ឧសភា។ កាដូពិសេស នឹងផ្តល់ជូនទៅកាន់អ្នកម្តាយ ទាំងអស់នៅពេលកម៉្មង់អាហារឈុត នៅភោជនីយដ្ឋានបារាំង Le Gourmet (អាហារថ្ងៃត្រង់ ឬល្ងាច) ឬកម៉្មង់ឌីមសាំពិសេសនៅភោជនីយដ្ឋានចិន Fortune Palace ឬ Hall of Golden Chimes។
ក្នុងពេលដំណាលគ្នានេះ នៅពេលអ្នកម្តាយពិសាប៊ុហ្វេខ្មែររ៉ូយ៉ាល់ពេលល្ងាច នៅភោជនីយដ្ឋាន The Pangea ជាន់ទី១ ណាហ្គាវើលដ៍ ឬប៊ុហ្វេគ្រឿងសមុទ្រអន្តរជាតិ ពេលល្ងាច នៅភោជនីយដ្ឋាន 2 Pangea ជាន់ទី២ ណាហ្គាទី២ នៅថ្ងៃទី១៣ ឧសភាជាមួយអតិថិជនបួននាក់ ដែលបង់ប្រាក់ គឺអ្នកម្តាយនឹងពិសាដោយឥតគិតថ្លៃ។
មណ្ឌលស៉្បាឈ្នះពានរង្វាន់ពិភពលោករបស់ណាហ្គាវើលដ៍ នឹងផ្តល់ជូនកញ្ចប់សេវាកម្មស្ប៉ាហ្គោលបញ្ចុះតម្លៃ គឺ ២៣២ដុល្លារប៉ុណ្ណោះសម្រាប់៣នាក់។ ទទួលយកនូវបទពិសោធន៍ ស្ប៉ាដ៏មានសេចក្តីសុខរយៈពេល១២០នាទី ដែលមានការម៉ាស្សាដោយប្រើដៃ៤ ជាមួយប្រេងអូលីវ និងការខាត់ស្បែកដោយប្រើដៃ៤។
ណាហ្គាវើលដ៍ ផ្តល់ជូនការស្នាក់នៅក្នុងបន្ទប់សណ្ឋាគារបញ្ចុះតម្លៃផងដែរ នៅពេលអតិថិជនកក់សម្រាប់ស្នាក់នៅយ៉ាងតិច ២ យប់តាមរយៈ www.nagaworld.com ។ នៅពេលភ្ញៀវ ប្រើកញ្ចប់ហ្គោល៨០ដុល្លារ ពួកគាត់នឹងទទួលបានក្រេឌីត ១០០ ដុល្លារ ដែលអាចប្រើប្រាស់ក្នុងសណ្ឋាគារ និងសម្រាប់ពិសាអាហារប៊ុហ្វេ។ ប្រសិនបើពួកគាត់ជ្រើសរើសកញ្ចប់ Silver ពួកគាត់នឹងទទួលបានក្រេឌីត៥០ដុល្លារ ដែលអាចប្រើប្រាស់ក្នុងសណ្ឋាគារ និងសម្រាប់ពិសាអាហារប៊ុហ្វេ។
សម្រាប់ភ្ញៀវដែលចង់ទស្សនារាជធានីភ្នំពេញ នឹងទទួលបានការបញ្ចុះពិសេស ពីក្រុមហ៊ុនទេសចរណ៍ហ្គោលដិនប៉ាសេច៍ដេសធីណេសិន ក្នុងខែឧសភា។ ត្រឹម២៣ដុល្លារប៉ុណ្ណោះ ភ្ញៀវអាចកក់កញ្ចប់ ធ្វើដំណើរជាមួយក្រុមហ៊ុន ដើម្បីទៅទស្សនានៅវត្តឧណ្ណាលោម អាគារបារាំងចាស់ៗ នៅក្បែរវត្តភ្នំមុនធ្វើដំណើរតាមទូករយៈពេលមួយម៉ោង៕
ទស្សនាការសម្តែងពិសេសថ្មីដ៏អស្ចារ្យនៅសាលមហោស្រព NABA ដោយសេរី។
ចំណាយយ៉ាងតិច ២៣ ដុល្លារនៅភោជនីយដ្ឋានណាហ្គាវើលដ៍ ដើម្បីទទួលបានបណ្ណលើកទឹកចិត្តពិសេស។ កុំភ្លេចនាំអ្នកម្តាយរបស់អ្នកមកភ្លក្សឌីមសាំពិសេសផង នៅភោជនីយដ្ឋាន Hall of Golden Chimes ក្នុងទិវាអ្នកម្តាយ។
រីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ាហ្គោលនៅមណ្ឌលស្ប៉ាណាហ្គាវើលដ៍ (សម្រាប់ ៣ នាក់)។
រីករាយខួបលើកទី ២៣ របស់ណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក។