(ស្វាយរៀង)៖ ឃុំចំនួន៧ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានជួបគ្រោះធម្មជាតិ ដោយសារភ្លៀងផ្គរលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះ របស់ប្រជាពលរដ្ឋចំនួន១៩ខ្នង ត្រូវបំផ្លាញស្ទើរទាំងស្រុង និង៨០ខ្នង រងការខូចខាត របើកដំបូល និងមនុស្សម្នាក់ បានស្លាប់និងមនុស្ស២នាក់រងរបួស នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះផងដែរ។
ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។បើតាមមន្ត្រីសាលាស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែមេសានេះ មានភ្លៀងធ្លាក់មួយមេធំរលាយ ទៅនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យរំលំផ្ទះប្រជាពលរដ្ឋមានដូចខាងក្រោម៖
* ឃុំពោធិរាជ រលំ០២ខ្នង របើកដំបូល០៧ខ្នង * ឃុំធ្លក រលំ០៣ខ្នង របើកដំបូល៣៤ខ្នង * ឃុំស្វាយយា រលំ០៤ខ្នង របើកដំបូល០៤ខ្នង * ឃុំគោកព្រីង រលំ០៣ខ្នង របើកដំបូល០៨ខ្នង
* ឃុំអង្គតាសូ រលំ០១ខ្នង * ឃុំស្វាយអង្គ រលំ០៦ខ្នង របើកដំបូល២៥ខ្នង។
ប្រភពដដែល បានបន្តទៀតថា នៅក្នុងហេតុការណ៍នេះដែរ បណ្តាលឲ្យស្លាប់លោកយាយម្នាក់ អាយុ៨៥ឆ្នាំ ម្នាក់របួសមនុស្ស០២នាក់ ងាប់គោ០១ក្បាលខូចម៉ូតូ០៣គឿង គោយន្ត០១គ្រឿង និងកង់០១គ្រឿង។ ដូចអ្វីដែល ក្រសួងធនធានទឹក បានជូនដំណឹង នាពេលកន្លងទៅ សូមបងប្អូនមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ៕