(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសថា ខ្លួននឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់សម្ភារបរិក្ខារ និងកម្មវិធីប្រព័ន្ធគ្រប់គ្រងការបញ្ជូន ទទួល និងប្រកាសផ្សព្វផ្សាយលទ្ធផលដំណើរការបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា គ.ជ.ប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាស ដើម្បីបំពេញចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម គ.ជ.ប ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះតទៅ រៀងរាល់ម៉ោងធ្វើការ៕
សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ទាំងស្រុង៖