(ភ្នំពេញ)៖ សាលាអន្តរជាតិកាណាដា CIS បានបង្កើតកម្មវិធី Family Match ដែលមាន៥ប្រទេសចូលរួម ជាលើកដំបូង ដោយចាប់ផ្តើមប្រកួត៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ សម្រាប់ការប្រកួតមានរយៈពេល៣ថ្ងៃរួមមាន៖
- ថ្ងៃទី២៦ ប្រកួតជាប្រភេទ កីឡា Hockey
- ថ្ងៃទី២៧ ប្រកួតជាប្រភេទ កីឡា Basketball
- ថ្ងៃទី២៨ ប្រកួតជាប្រភេទ កីឡា Soccer។
យ៉ាងណាមិញ កម្មវិធី Family Match ដែលមានសាលាអន្តរជាតិមកពី៥ប្រទេសផ្សេងៗ រួមមាន៖ សាលាអន្តរជាតិ ម៉ាកាវ, សាលាអន្តរជាតិ កូឡុំប៊ី, សាលាអន្តរជាតិ CIS Guangzhou, សាលាអន្តរជាតិ កូឡាឡាំពួរ និងសាលាអន្តរជាតិកាណាដា។
សូមបញ្ជាក់ផងដែរថា សាលាអន្តរជាតិកាណាដា មានសមាជិកចំនួន១២រូប បានចូលរួមប្រកួតគ្រប់៣វិញ្ញាសា។ ហើយជាចុងក្រោយនេះ សាលាអន្តរជាតិកាណាដា មានក្តីសង្ឃឹមថា ឆ្នាំក្រោយៗនឹងមានសាលាអន្តរជាតិផ្សេងៗបង្កើតកម្មវិធី Family Match នេះផងដែរ៕