(កោះកុង)៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង០៧៖៣០នាទី ចន្លោះគីឡូម៉ែត្រ ១៤១-១៤២ លើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តលុច្សស៊ីស RX470 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើក៏បានបុកនឹងរថយន្តដឹកប្រេង របស់ក្រុមហ៊ុន PTT បណ្ដាលឲ្យផ្ទុះឆេះរថយន្តទាំងពីរគ្រឿង។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សនៅក្នុងរថយន្តលុច្សស៊ីស មិនទាន់ដឹងចំនួន និងរងរបួសមនុស្សចំនួន០២នាក់ អ្នកបើកបរ និងអ្នករួមដំណើរលើរថយន្តប្រេង។ ចំណែករថយន្តលុច្សស៊ីសឆេះខូចខាតទាំងស្រុង និងរថយន្តប្រេងឆេះខូចខាត៧០ភាគរយ៕
Fresh News នឹងបន្តផ្សាយព័ត៌មានលម្អិត៕