(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, កញ្ញា កុសល ជីឡាង, លោក ពោជ លីគឹមហ៊ុន៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានអញ្ជើញដល់ប្រទេសសិង្ហបុរីហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២
២៖ អ្នកដើរលេងនៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង នឹងមានអ៊ីនធឺរណេតប្រើប្រាស់ដោយឥតគិតថ្លៃ ចាប់ពីខែក្រោយតទៅ
៣៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ថា ជប៉ុននឹងបន្តជួយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជាក្នុងជំនួបជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត
៤៖ ក្រសួងមហាផ្ទៃ ទទួលបាន លិខិតស្នើសុំបង្កើតបក្សរបស់ កូនលោក គង់ គាំ រួចហើយ
៥៖ អាជ្ញាធរមីន៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សោកស្តាយយ៉ាងខ្លាំង លើកុមាររងគ្រោះទាំង៤នាក់ ដោយសារផ្ទុះមីននៅខេត្តបាត់ដំបង
៦៖ ពិធីបុណ្យ «ពិសាខបូជា» ដែលរាជរដ្ឋាភិបាល និងពុទ្ធបរិសទ័ខ្មែរ ប្រារព្ធធ្វើនាសម័យបច្ចុប្បន្ន គឺក្នុងស្មារតីទទួលខុសត្រូវ តាមរដ្ឋធម្មនុញ្ញនៃកម្ពុជា
* ព័ត៌មានអន្តរជាតិ ( International News)
១៖ សរុបអត្ថន័យសំខាន់ៗនៅក្នុង «សេចក្តីថ្លែងការណ៍រួមកូរ៉េទាំងពីរ» ក្រោយជំនួបផ្លូវការជាប្រវត្តិសាស្ត្ររវាង លោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន!
២៖ លោក គីម ជុងអ៊ុន និយាយពាក្យមួយឃ្លាទៅលោក មូន ជែអ៊ីន! ស្តាប់ទៅពិតជាគួរឲ្យចាប់អារម្មណ៍...
៣៖ ចំណុចអារម្មណ៍ពិសេស៖ មុនចាប់ផ្តើមកិច្ចចរចាលោក គីម ជុងអ៊ុន អូសដៃលោក មូន ជែអ៊ុន ជាន់ដីកូរ៉េខាងជើងវិញ ជាសញ្ញានៃការបង្កើតការស្មើភាពគ្នា
៤៖ លោក ដូណាល់ ត្រាំ បញ្ជាក់ជាថ្មីអំពីកាលបរិច្ឆេទ ដែលត្រូវជួបលោក គីម ជុងអ៊ុន ក្រោយពេលជំនួប មូន-គីម បញ្ចប់
៥៖ សហរដ្ឋអាមេរិក «ប្រកាសពីការធ្វើសមយុទ្ធយន្តហោះទម្លាក់គ្រាប់បែក B-52 នៅក្បែរសមុទ្រចិនខាងត្បូង» ខណៈស្ថានការណ៍ចិន-តៃវ៉ាន់កំពុងឡើងកម្តៅ...
៦៖ ព្រឹទ្ធសភាអាមេរិក៖ អតីតមេដឹកនាំ CIA លោក Mike Pompeo ក្លាយជារដ្ឋមន្រ្តីការបរទេសអាមេរិកផ្លូវការ