Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមាតា យកកុមារទៅចាក់វ៉ាក់សាំងការពារជំងឺ១១មុខ ក្នុងទិវាផ្តល់ថ្នាំបង្ការពិភពលោក

27-04-2018 16:41

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ មាតាទាំងអស់ត្រូវយកកុមារទៅចាក់វ៉ាក់សាំង ដើម្បីការពារជំងឺទាំង១១មុខ ក្នុងទិវាផ្តល់ថ្នាំបង្ការពិលោក។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអសាទរ ទិវាផ្តល់ថ្នាំបង្ការពិភពលោក ក្រោមប្រធានបទ «ការពារសហគមន៍យើង ដោយចាក់វ៉ាក់សាំង» នៅមណ្ឌលសុខភាព ត្រពាំងគង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ។

លោក វ៉ី សំណាង បានបញ្ជាក់បន្ថែមថា ដើម្បីចៀសផុតពីជំងឺ ពិការភាព និងមរណភាពរបស់កុមារ និងស្ត្រី ព្រមទាំងកុំឲ្យខាតបង់ថវិកាគ្រួសារ ត្រូវនាំគ្នាចូលរួម មកទទួលថ្នាំវ៉ាក់សាំងទាំងអស់គ្នា។

លោក អោ វ៉ាន់ថេន ប្រធានមន្ទីរពេទ្យខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការរៀបចំធ្វើឡើង ទិវាផ្តល់ថ្នាំបង្ការពិភពលោកនេះ ក្នុងបំណងកាត់បន្ថយអត្រាមរណភាពរបស់កុមារ និងស្ត្រីបានយ៉ាងច្រើន ហើយកន្លងមកកម្ពុជា បានលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រិល និងជំងឺតេតាណូស ចំពោះមាតា និងទារកបានផងដែរ។

លោកបញ្ជាក់ថា វ៉ាក់សាំងរបស់កម្មវិធីជាតិផ្តល់ថ្នាំងបង្ការ នៃក្រសួងសុខាភិបាល មានចំនួន១១មុខ ដែលរួមមាន៖ ការពារជំងឺរបេង, រលាកថ្លើមប្រភេទB, គ្រុនស្វិតដៃជើង, តាណូស, ក្អកមាន់, ខាន់ស្លាក់, រលាកសួត និងស្រោមខួរ បង្កដោយបាក់តេរីហ៊ីប, រលាកសួត និងស្រោមខួរ បង្កដោយបាក់តេរីភ្នើម៉ូកូក, កញ្ជ្រិល, ស្អូច និងរលាកខួរក្បាលជេអ៊ីផងដែរ៕