(ភ្នំពេញ)៖ លោក មឿន តុលា នាយកអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការតាមនីតិវិធីតុលាការ ក្នុងការលើកលែងការចោទប្រកាន់ ក្នុងសំណុំរឿងព្រហ្មទណ្ឌឆ្នាំ២០១៦ហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា លោក មឿន តុលា ត្រូវបានចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមបញ្ញាត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជណាចក្រកម្ពុជា។
ក្រសួងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈ ស្របតាមច្បាប់នៃព្រះរាជណាចក្រកម្ពុជា ជាធរមាន៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖