Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិ ប្រកាសដាក់ឲ្យប្រើប្រាស់ របាយការណ៍ស្តីពី ភាពចម្រុះ នៃយេនឌ័រនៅក្នុងស្ថាប័នជាសមាជិក AFI

27-04-2018 14:25

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងនាមគណៈកម្មាធិការបរិយាប័ន្នហិរញ្ញវត្ថុយេនឌ័រ និងស្រ្តី (GWFIC) របស់សហព័ន្ធ បរិយាប័ន្នហិរញ្ញវត្ថុ (AFI) លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងជាសមាជិកនៃ GWFIC បានផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់របាយការណ៍ពិសេសស្តីពី ភាពចម្រុះ នៃយេនឌ័រនៅក្នុងស្ថាប័នជាសមាជិក AFI (Gender Diversity within AFI Member Institutions)។

របាយការណ៍ស្តីពី ភាពចម្រុះ នៃយេនឌ័រនៅក្នុងស្ថាប័នជាសមាជិក AFI មានគោលបំណងផ្តល់ការយល់ដឹងអំពី ស្ថានភាពនៃភាពចម្រុះនៃយេនឌ័រ នៅក្នុងស្ថាប័ន ជាសមាជិករបស់ AFI រួមទាំងឥរិយាបថនិងការអនុវត្តនាពេលបច្ចុប្បន្ន ហើយក៏រំលេចពីកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ភាពចម្រុះ នៃយេនឌ័រ ព្រមទាំងភាពជោគជ័យនិងឧបសគ្គនានាផងដែរ។

របាយការណ៍នេះ ក៏បានផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមនានា ដែលអាចលើកកម្ពស់ភាពចម្រុះ នៃយេនឌ័រនៅកម្រិតស្ថាប័ន រួមទាំងមុខតំណែងជាអ្នកដឹកនាំ។

លទ្ធផល នៃរបាយការណ៍ នឹងគាំទ្រដល់ការអភិវឌ្ឍនិងការអនុវត្តគោលនយោបាយ ដើម្បីលើកកម្ពស់ភាពចម្រុះនៃយេនឌ័រនៅ កម្រិតស្ថាប័ន និងឈានទៅរៀបចំគោលនយោបាយ បរិយាប័នហិរញ្ញវត្ថុដោយផ្តោតលើយេនឌ័រ៕