Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្អែកនេះ! មានការពិនិត្យ ព្យាលបាលជំងឺភ្នែក ឥតគិតថ្លៃ នៅមន្ទីរពេទ្យ ព្រះនរោត្តមសីហនុត្បូងឃ្មុំ

27-04-2018 13:57

(ត្បូងឃ្មុំ)៖ ក្រុមគ្រូពេទ្យភ្នែក មកពីទីក្រុងហូជីមិញ សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នឹងធ្វើការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ជូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែកឡើងបាយ ដុះសាច់ភ្នែក ឬជំងឺភ្នែកផ្សេងៗ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ និង២៩ ខែមេសា ឆ្នាំ២០១៨។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលមានជំងឺពាក់ព័ន្ធនឹងបញ្ហាភ្នែក អញ្ជើញទៅទទួលការពិនិត្យ ព្យាលបាល ជាមួយនឹងពេទ្យជំនាញ ដោយឥតគិតថ្លៃ តាមការបរិច្ឆេទ និងទីតាំងនៅក្នុងសេចក្តីជូនដំណឹង ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយនោះឡើយ៕