(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា នាយក នាយករងខុទ្ទកាល័យសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា អាណត្តិទី៤ សរុប៣១រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា។
តាមព្រះរាជក្រឹត្យនេះ លោក ម៉ម សារិន ត្រូវបានតែងតាំងជាទីប្រឹក្សា និងជានាយកខុទ្ទកាល័យ ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី និង មានលោក ម៉ម ឡេងយ៉ានី, លោក យឹម លាង និង លោកស្រី សាយ ចាន់ណាក់ ជាទីប្រឹក្សា និងជានាយករងខុទ្ទកាល័យ។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖