(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន Campura Triangulum Corporation បានសហការជាមួយក្រុមហ៊ុន Trend Micro បង្កើតសិក្ខាសាលាមួយដែលស្តីអំពី« ការបង្កើនសុវត្ថិភាពនៅមជ្ឈមណ្ឌលទិន្នន័យទំនើប ឬ Optimizing Security in the Modern Data Center » ដែលប្រព្រឹត្តទៅនៅភោជនីយដ្ធានសួគ៌ា។
សិក្ខាសាលានេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញដល់អតិថិជនអំពីបច្ចេកវិទ្យាថ្មីៗ និងស្វែងយល់អំពីផលិតផលរបស់ TrendMicro ដែលមានការជឿនលឿន សម្របសម្រួលទៅតាមការវិវត្តន៍នៃបច្ចេកវិទ្យាលើប្រព័ន្ធការពារទិន្ន័យ ហើយសិក្ខាសាលានេះក៏មានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់អតិថិជនមកពីស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ និងស្ថាប័នផ្សេងៗជាច្រើនទៀត។
លោក Nyan Lynn Thant ដែលជា Regional Account Manager តំណាងក្រុមហ៊ុន Trend Micro បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់សំណាក់អតិថិជន ដែលតែងតែគាំទ្រក្នុងការប្រើប្រាស់ផលិតផល Trend Micro ដែលមានក្រុមហ៊ុន Campura Triangulum Corporation ជាដៃគូក្នុងការផ្គត់ផ្គង់ និងផ្តល់សេវាកម្មដើម្បីបំពេញតម្រូវការរបស់អតិថិជនក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
ដោយឡែក លោក ZawMin Oo ដែលជា Presales Consultant របស់ក្រុមហ៊ុន Trend Micro ក៏បានបង្ហាញពីអារម្មណ៏កក់ក្តៅ និងមានសេចក្តីសោមនស្សរីករាយទៅដល់អតិថិជនដែលមានវត្តមាននៅក្នុងកម្មវិធី Optimizing Security in the Modern Data Center ផងដែរ។
លើសពីនេះលោក ZawMin Oo ក៏បានធ្វើបទបង្ហាញទៅដល់អតិថិជនគ្រប់វិស័យអោយបានស្គាល់ពីផលិតផល TrendMicro Hybrid Cloud Security, Network Defense and User Protection ដែលជាផលិតផលមានប្រសិទ្ធភាពក្នុងការ ការពារដូចជា ការបាត់បង់ Data លើ Server, PC and Mobile ផ្សេងៗ ដើម្បីស្ថាប័នរបស់អតិថិជនធានាបាននូវសុវត្តិភាពនិងការរក្សាបានស្ថេរភាព និងឯកសារសំខាន់ៗ ។
គួរជម្រាបថា ក្នុងអំឡុងពេលសិក្ខាសិលានេះអតិថិជន ក៏នឹងទទួលបានអត្ថប្រយោជន៍ពិតប្រាកដ ហើយភាពជោគជ័យក្នុងស្ថាប័នរបស់អតិថិជន នឹងត្រូវបានជំរុញដោយការផ្តល់ជូននូវការផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន TrendMicro ដោយបានណែនាំក្នុងការស្វែងយល់ពីរបៀបប្រើប្រាស់ដែលជាដំណោះស្រាយដ៏ល្អបំផុត នឹងជួយបង្កើនអាជីវកម្មអោយកាន់តែរីកចំរើន៕