(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ខេត្ត រដូវកាលទី១២ ឆ្នាំ២០១៨ បានធ្វើការចាប់ឆ្នោតជ្រើសរើសគូប្រកួតវគ្គ ៨ក្រុមចុងក្រោយ(១/៤)រួចរាល់ហើយ ដែលរៀបចំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ឬហៅកាត់ថា CNCC នៅទីស្នាក់ការរបស់ខ្លួនកាលពីព្រឹកមិញ ខណៈការប្រកួតនឹងធ្វើឡើង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ខាងមុខ ។

គួរដឹងថា ក្រោយបញ្ចប់វគ្គ ៨ក្រុមចុងក្រោយ CNCC នឹងរៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសគូប្រកួតម្ដងទៀត នៅវគ្គ ៤ក្រុមចុងក្រោយ ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៤ ខែឧសភាខាងមុខ ។ ប៉ុន្ដែក្រុមទទួលបានជ័យជម្នះក្នុងវគ្គ ៨ក្រុមចុងក្រោយ គឺសុទ្ធទទួលបានសិទ្ធិបន្ដចូលរួមប្រកួតពានរង្វាន់ថ្នាក់ជាតិ នៃពានសម្ដេចតេជោ ហ៊ុន សែន ដោយស្វ័យប្រវត្តិ ជាមួយនឹងក្រុមសមាជិកពានមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៨ ចំនួន ១២ក្រុមផ្សេងទៀត ។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ២០១៨៖