(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌសែនសុខ បានឲ្យដឹងថា បុរសជាបុគ្គលិកក្រុមហ៊ុនកាំមីនតែល( Camintel )ម្នាក់ ត្រូវក្រុមគ្រួសារបារីរងគ្រោះ បានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនដោយចោទប្រកាន់ពីបទរំលោភសេពសន្ធវៈលើក្មេងស្រី (អនីតិជន) ជាបន្តបន្ទាប់រហូតដល់ទៅ២ដង។
សមត្ថកិច្ចបន្តថា ហេតុការឃាត់ខ្លួនជនសង្ស័យខាលើនេះ ធ្វើឡើងកាលពីវេលាម៉ោង២០៖៣០នាទី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅលើចំណុចផ្លូវ១០១៩ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឡេង លីនផៃសាន អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកាំមីនតែល (Cammintel) ស្នាក់នៅផ្ទះលេខ២៥ ផ្លូវ២៨បេតុង ភូមិសន្សំកុសល់៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ (ខ ស ន ) អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលផ្លូវ១៩៨៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមបណ្តឹងជនរងគ្រោះ បានប្រាប់ថា កាលពីចុងឆ្នាំ២០១៧ មិនចាំថ្ងៃខែ (ជនសង្ស័យជាអ្នកស្គាល់គ្នា ជាមួយបងស្រីជនរងគ្រោះ) បានទៅរកបងនាងនៅបន្ទប់ជួល ពេលនោះបងនាងមិននៅផ្ទះទេ ដោយនៅនាងម្នាក់ឯងក្នុងបន្ទប់។
ពេលនោះជនសង្ស័យ បានឆ្លៀតឱកាសចាប់នាងរំលោភបានសម្រេចម្តង ប៉ុន្តែដោយខ្លាចនាងប្តឹង ជនសង្ស័យបានល្បួងដោយប្រាប់ចង់បានអ្វីចាំគេទិញឲ្យ ពេលនោះនាងមិនបានប្តឹងអ្វីឡើយ ដោយនាងក្មេងសេចក្តីផង ចាញ់ការល្បួងរបស់ជនសង្ស័យពេលនោះ នាងបានទៅនៅស្រុកមួយរយៈ។
ជនរងគ្រោះបានប្រាប់ទៀតថា លុះនាងត្រឡប់មកពីស្រុកវិញ គឺថ្ងៃ២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៩៖៣០នាទី បានឃើញជនសង្ស័យមករកបងនាងទៀតតែមិនជួប គឺជួបរូបនាង ហើយក៏បានបង្ខំចាប់នាងរំលោភបានសម្រេចម្តងទៀត ដោយសន្យាថាចាំឲ្យលុយទិញទូរស័ព្ទទំនើបមួយគ្រឿង។
លុះដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នាងបានប្រាប់តំណើរឿងខាងលើទៅបងស្រីនាង ។ ហើយទើបបងនាងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី និងបានរៀបចំគំរោងទូរស័ព្ទណាត់ជនសង្ស័យឲ្យមកជួបក៏ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។
ដោយមានចម្លើយសារភាព បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិ៕