អណោចអធ័ម! ស្ដ្រីម្នាក់ចង-កសម្លាប់ខ្លួន ព្រោះខឹងអប់រំកូនមិនស្តាប់ ដោយបន្សល់ទុកសំបុត្រ១សន្លឹក
27-04-2018 10:24
(ភ្នំពេញ)៖ ស្ដ្រីម្នាក់បានដាច់ចិត្តចង-កបញ្ចប់ជីវិតខ្លួន ដោយសារតូចចិត្តនិយាយអប់រំចង់ឲ្យកូនល្អ មិនចង់ឲ្យកូនដើរក្នុងផ្លូវខុស តែកូនមិនស្តាប់សោះ ធ្វើឲ្យគាត់ពិបាកចិត្ត និងខ្មាសញាតិជិតខាង ដោយបានបន្សល់ទុកសំបុត្រ១សន្លឹក។
លោក ហូ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បញ្ជាក់ថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតនៅឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅចំពោះមុខសពម្តាយដែលស្លាប់បាត់ទៅ កូនៗខំស្រែកយំរកម៉ែ តែការស្រែយំនោះ វាមិនបានធ្វើឲ្យម្តាយស្លាប់បាត់ទៅហើយងើបឡើងវិញនោះទេ ដូច្នេះមានសុំខមាលទោសតាមក្រោយតែប៉ុណ្ណោះ។
ប៉ុន្ដែទោះជាយ៉ាងណា ជុំវិញករណីនេះ ត្រូវបានលោកអធិការ ហូ ម៉េងវ៉ាង បញ្ជាក់ថា លោកនឹងប្រាប់លម្អិតនៅពេលក្រោយ ដោយរង់ចាំធ្វើការពិនិត្យសពរួចរាល់សិន៕