(កោះកុង)៖ បុរសវ័យចំណាស់ម្នាក់ដោយសារតូចចិត្តនឹងខ្លួនឯង​មានជម្ងឺប្រចាំកាយបានដើរចេញ​បាត់ពី​ផ្ទះអស់រយះពេល៣ថ្ងៃ ត្រូវបានអ្នក​ភូមិប្រទះឃើញចងករ​សម្លាប់ខ្លួននៅក្នុងផ្ទះដីចំការ​ឡើងធុំក្លិនស្អុយ​ទៅហើយ សាកសពបុរសវ័យចំណាស់រូបនេះត្រូវបានគេប្រទះឃើញនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ ស្ថិតនៅក្នុងដីចំការមួយកន្លែង នៅភូមិទួលគគី ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បើយោងតាមសមត្ថកិច្ចដែលបានចុះធ្វើកោសល្យវិច្ច័យដល់កន្លែងកើតហេតុបានឲ្យដឹងថា បុរសវ័យចំណាស់ដែលចង់ករធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ មានឈ្មោះ អាន ហួត អាយុ៥៣​ឆ្នាំ មានទីលំនៅភូមិឃុំ​កើតហេតុ​ខាងលើ ហើយបើតាមសាច់​​ញ្ញាត្តិ​បានប្រាប់សមត្ថកិច្ច​ថាបុរសវ័យចំណាស់ ខាងលើនេះគាត់បានបាត់ពីផ្ទះរយៈពេល៣ថ្ងៃ ហើយសាច់ញ្ញាត្តិបានដើររកដែរតែរកមិនឃើញនោះទេ ស្រាប់តែនៅរសៀលថ្ងៃទី២៥ ខែមេសា ម្សិលមិញនេះ អ្នកចំការនៅក្បែរនោះបានដើរកាត់ចំការ ធុំក្លិនស្អុយក៏​ទៅមើលស្រាប់តែឃើញ​​សាកសព​ជនរងគ្រោះបានចង.កសម្លាប់ខ្លួនបាត់ទៅហើយ ​ភ្លាមនោះពួកគាត់ក៏បានក៏មក​ប្រាប់​សាច់ញ្ញាតិ្ត នឹងប្តឹងទៅសមត្ថកិច្ចតែម្តង។

សមត្ថកិច្ចដដែលបានបញ្ជាក់ទៀតថា បើតាមការធ្វើការត្រួតពិនិត្យជុំហេតុការណ៍នោះបានឲ្យដឹងថា បុរសវ័យចំណាស់​រូបនេះមុនសម្រេចចិត្តចង.ករ ធ្វើអត្ថឃាត់ខ្លួនឯង គាត់បានចាក់គន្លឹះទ្វារខាងក្នុងយ៉ាងរឹងមាំ ហើយឆ្លងកាត់ការធ្វើកោសលវិច្ច័យរបស់សមត្ថកិច្ចបានបញ្ជាក់ជាលទ្ធផលថា មិនមែនជាអំពើឃាតកម្មទេ គឺគាត់ធ្វើអត្តឃាត់ដោយខ្លួនឯងតែម្តង។

ក្រោយពីធ្វើការពិនិត្យរួចហើយសមត្ថកិច្ចក៏បានប្រគល់សាកសពជនរងគ្រោះឲ្យទៅសាច់ញាត្តិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕