Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច សាយ ឈុំ អនុញ្ញាតឱ្យ អនុប្រធានអចិន្ត្រៃទី១ នៃរដ្ឋសភាវៀតណាម ចូលជួបសម្តែងការគួរសម

26-04-2018 15:33

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ​ បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយលោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃទី១ នៃរដ្ឋសភាប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម។

សូមជម្រាបថា លោកស្រី Tong Thi Phong បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា, នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរដ្ឋសភាជាន់ខ្ពស់វៀតណាម ក៏ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ជួបសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំសំខាន់ៗ មួយចំនួនទៀតរបស់កម្ពុជា ផងដែរ៕