(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ ឬនិយោជកសហគ្រាស គ្រឹះស្ថាន និងជនបរទេសណា ដែលមិនទាន់បានស្នើសុំពន្យារពេលសុពលភាពបណ្ណ ឬសៀវភៅការងារជនបរទេស ឆ្នាំ២០១៨ ត្រូវរួសរាន់ទៅស្នើសុំពន្យារពេលឲ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ខាងមុខ។
ការស្នើសុំពន្យារពេលសុពលភាពបណ្ណ ឬសៀវភៅការងារជនបរទេស ឆ្នាំ២០១៨ នេះ អាចធ្វើបានតាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖