(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យគោលដៅ ស្ថិតនៅភូមិឡកំបោរផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ បានពិនិត្យឃើញមានជនជាតិវៀតណាម សរុបគ្រួសារចំនួន៤៥គ្រួសារ មនុស្សរួមចំនួន៦២នាក់ ស្រី២៣នាក់។
ប្រតិបត្តិការនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិថី ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្នុងចំនួនជនជាតិវៀតណាមទាំង៤៥គ្រួសារនោះ មាន២៥គ្រួសារ មនុស្សចំនួន៤០នាក់ ស្រី១៥នាក់ មានកាន់កាប់ និងប្រើប្រាស់ឯកសារដូចជា ក២ អ៣ បង្កាន់ដៃទទួលពាក្យ ប្រកាសទទួលស្គាល់ ប័ណ្ណស្នាក់នៅសរុបចំនួន៧៩ច្បាប់។
ដោយឡែក ចំនួន២០គ្រួសារ មនុស្សចំនួន២២នាក់ ស្រី០៨នាក់ បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតស្នាមត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្រោយត្រួតពិនិត្យ កម្លាំងជំនាញបានបញ្ជូនជនជាតិវៀតណាមទាំង២២នាក់ ស្រី០៨នាក់ ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការណែនាំ និងត្រួតពិនិត្យឯកសារតាមនីតិវិធីបន្ត៕