(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា​ ឆ្នាំ០១៨នេះ មហាគ្រួសារ​យុវជនគណបក្សប្រជាជនកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ​២០១៨ និងកំណត់ទិសដៅភារកិច្ចឆ្នាំ​២០១៨ របស់ខ្លួនក្រោមអធិបតីភាព​ លោក​ កែ​ ប៊ុនខៀង​ ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល។

នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ​ ដោយមានការអញ្ជើញចូលរួមពីសំណាក់​ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល​ ក្រុមសកម្មជនយុវជននៅតាមក្រសួង​ ស្ថាប័ន​ រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នៅទូទាំងប្រទេស មានចំនួនសរុប​ជាង​៨០០នាក់។

កិច្ចប្រជុំបូកសរុបការងារ​ បានប្រារព្ធឡើងនៅក្នុងបរិយាកាសនយោបាយ នៃសភាពការណ៍បច្ចុប្បន្ន ដែលមានកម្មវត្ថុសំខាន់ៗគឺ៖

ទី១៖ ឆ្លង និងអនុម័តលើ សេចក្តីព្រាងរបាយការណ៍បូកសរុបការងារឆ្នាំ​២០១៧ និងកំណត់ទិសដៅភារកិច្ចឆ្នាំ២០១៨
ទី២៖ ពិនិត្យ​ ពិភាក្សា​ ផែនការយុវជន​ ឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ៕