Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះធម្មជាតិ! ឱពុក និងកូន ត្រូវបានរន្ទះបាញ់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ នៅខេត្តស្តឹងត្រែង

26-04-2018 10:26

(ស្ទឹងត្រែង)៖ ករណីគ្រោះធម្មជាតិរន្ទះបាញ់ បានបណ្តាលឱ្យឪពុក និងកូនរងរបួសធ្ងន់ ត្រូវសាច់ញាតិបញ្ជូនទៅសង្រ្គោះ ទាន់ពេលវេលានៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ហេតុការនេះបានកើតឡើង កាលពីវេលាម៉ោងប្រហែល៤៖៣២នាទី នៅចំនុចសែបី ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ផ្ទះរបស់ជនរងគ្រោះ។

លោក ពុយ ចាន់រិទ្ធី ស្មៀនសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា ករណីនេះបានកើតឡើងនាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ។ ជនរងគ្រោះជាឪពុកមានឈ្មោះ វ៉ាន់ថា អាយុ៤៧ឆ្នាំ មុខរបរជាកសិករ ចំណែកកូនមានឈ្មោះ ថា គីស អាយុ១៤ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែ។

លោក ពុយ ចាន់រិទ្ធី បានបន្តថា មូលហេតុដែលបណ្តាលឱ្យរន្ទះបាញ់ជនរងគ្រោះទាំង២ គឺដោយសារកំពុងមានខ្យល់កន្រ្តាក់ខ្លាំង ធ្វើឱ្យរបើកដំបូលផ្ទះ ហើយឪពុក និងកូនក៏កាន់ស័ង្កសីដើម្បីឡើង ប្រក់ផ្ទះឡើងវិញ ស្រាប់តែរន្ទះបាញ់តែម្តង។ បន្ទាប់ពីរងគ្រោះត្រូវបានក្រុមគ្រួសារ នាំយកមកសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕