
ព្រះមហាក្សត្រ ត្រាសបង្គាប់តែងតាំង លោក អ៊ុំ សារឹទ្ធ ជាអគ្គលេខាធិការព្រឹទ្ធសភា អាណត្តិថ្មី និងតែងតាំង អគ្គលេខាធិការរង ២រូប
26-04-2018 10:20
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក អ៊ុំ សារឹទ្ធ ជាអគ្គលេខាធិការព្រឹទ្ធសភាបន្តទៀត នៅក្នុងអាណត្តិថ្មី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។
តាមព្រះរាជក្រឹត្យនេះ, អគ្គលេខាធិការរងនៃព្រឹទ្ធសភា សម្រាប់អាណត្តិទី៤ ចំនួន២រូបនោះ រួមមាន ទី១ គឺលោក ឡោក ឆាយ ជាអគ្គលេខាធិការរង និងទី២ គឺលោក ផន សុគីម ជាអគ្គលេខាធិការរង។
សូមបញ្ជាក់ថា ការត្រាស់បង្គាប់តែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភា អាណត្តិទី៤ បើកកិច្ចប្រជុំលើកដំបូង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រោមព្រះរាជអធិបតីភាព ព្រះមហាក្សត្រ ដោយបានបោះឆ្នោតរៀបចំក្បាលម៉ាស៊ីនដឹកនាំ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្តជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាបន្តទៀត ខណៈដែល លោក នៃ ប៉េណា ជាអនុប្រធានទី១ និង លោក ទេព ងន ជាអនុប្រធានទី២៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖