(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, កញ្ញា កុសល ជីឡាង, លោក ពោជ លីគឹមហ៊ុន៖
*ព័ត៌មានជាតិ (Cambodia News)
១៖ សាកលវិទ្យាល័យក្រចេះ សាងសង់អស់ថវិកាជាង១២លានដុល្លារ រំលេចរចនាបទខ្មែរ ស្វាគមន៍និស្សិតនៅខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាមនិងខេត្តភាគឦសាន
២៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសបង្កើតស្ពានមួយទៀត នៅទីរួមខេត្តក្រចេះ ដើម្បីសម្រួលដល់ទំនាក់ទំនងអ្នកក្រចេះ ទៅខេត្តកំពង់ធំ និងខេត្តសៀមរាប
៣៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់កុំឱ្យព្រួយបារម្ភរឿងចិនមកវិនិយោគនៅកម្ពុជា ព្រោះចិនមិននៅកម្ពុជារហូតទេ
៤៖ សម្តេចតេជោ ហ៊ុន សែន៖ អំពាវនាវឱ្យជនរួមជាតិត្រូវមានសីលធម៌ចំពោះជនពិការ, អ្នកហៅជនពិការថាអាខ្វាក់ អាកំបុត គឺជាទង្វើអសីលធម៌មិនគួរលើកលែង
៥៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញដល់ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ
៦៖ កម្ពុជា ត្រូវបានចាត់ទុកជាប្រទេសដែលមានវឌ្ឍនភាពល្អជាងគេក្នុងការកាត់បន្ថយភាពក្រីក្របានឆាប់រហ័ស
៧៖ កម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំវេទិកាអូឡាំពិក-OCA ជាលើកទី២ នៅដើមខែក្រោយ
៨៖ លិខិតមិត្តអ្នកអាន៖ ដើម្បីសម្រេចផែនការធំរបស់ខ្លួន បរទេសខ្លះបានជះលុយឱ្យសង្គមស៊ីវិល ដើម្បីបំផ្លាញកម្ពុជា!
៩៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបភាក្សាការងារជាមួយលោក ស៊ីហ្សិគិ តាគីហ្សាគិ (Shigeki Takizaki) អគ្គនាយកកិច្ចការអាស៊ីអាគ្នេយ៍ និងនិរតី នៃក្រសួងការបរទេសជប៉ុន
១០៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយអតីតប្រមុខ UNTAC លោក យ៉ាស៊ូស៊ី អាកាស៊ី
* ព័ត៌មានអន្តរជាតិ ( International News)
១៖ ក្រុមហ៊ុន Facebook ប្រើធម៌ក្តៅ «បិទចោលគណនី និងទំព័រអ្នកប្រើប្រាស់ជាច្រើន ដែលបានចែកចាយលេខសម្ងាត់សង្គម និងព័ត៌មានឯកជន...»
២៖ សហរដ្ឋអាមេរិក «ព្រមលក់យន្តហោះ F-16 និងគ្រាប់បែកឆ្លាតវៃ ដល់ប្រទេសហូឡង់» ដើម្បីបង្កើនសមត្ថភាពការពារជាតិ...
៣៖ លោក ដូណាល់ ត្រាំ អះអាងថា «មេដឹកនាំកូរ៉េខាងជើង ជាមនុស្សគួរឲ្យគោរព»
៤៖ ដូណាល់ ត្រាំ ព្រមានធ្ងន់ៗ៖ «បើអ៊ីរ៉ង់ហ៊ានចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែរវិញ នោះបញ្ហាធំនឹងផ្ទុះឡើងជាក់ជាមិនខាន...»
៥៖ តុលាការកំពូលអាមេរិកច្រានចោលបណ្តឹងឧទ្ធរណ៍ ជុំវិញការផ្តន្ទាទោសបុរសម្នាក់ដាក់គុក ២៤១ឆ្នាំ...
៦៖ ការស្ទង់មតិថ្មី៖ ប្រជាជនកូរ៉េខាងត្បូងភាគច្រើន «ចង់បានសន្តិភាពជាអចិន្ត្រៃយ៍ ជាជាងការរួបរួមគ្នា នៃប្រទេសកូរ៉េទាំងពីរ...»