(ភ្នំពេញ)៖ តំណាងគណបក្សនយោបាយ ចំនួន១៥ បានស្នើសុំកិច្ចអន្តរាគមន៍ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ផ្តល់កិច្ចសហការក្នុងការបំពេញបែបបទ សុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប។

ការស្នើសុំកិច្ចអន្តរាគមន៍នេះ នៅក្នុងកិច្ចប្រជុំភាគីពាក់ព័ន្ធ ស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការប្តឹងតវ៉ា ដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះ និងបញ្ជីបេក្ខជន ក្រោមអធិបតីភាព លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានដឹកនាំអង្គប្រជុំ វេលាម៉ោង ១០ ព្រឹក នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅសាលសន្និសីទ គ.ជ.ប។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖