(ភ្នំពេញ)៖ ដើម្បីជម្រុញដល់វិស័យនេះឲ្យកាន់តែមានសក្តានុពលកាន់តែខ្លាំងជាងមុននេះផងដែរ ក៏ដូចជាការលើកទឹកចិត្តដល់អ្នកដែលបានខិតខំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នឹងរៀបចំឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨។
កម្មវិធីពានរង្វាន់អចលនវត្ថុប្រចាំឆ្នាំនេះ នឹងជ្រើសរើសយកភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅទូទាំងប្រទេស ហើយរៀបចំកម្មវិធីប្រគល់ពានរង្វាន់ ដល់ភ្នាក់ងារឬក្រុមហ៊ុនណាដែល ល្អបំផុត។ បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ និងបេក្ខភាពជយលាភី នឹងត្រូវបានផ្តល់ជាតែមសម្គាល់ជយលាភី របស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា ដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយ និងការធ្វើទីផ្សាររួមជាមួយនឹងពានរង្វាន់ និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ ឬក្រុមហ៊ុនរបស់ពួកគាត់ផងដែរ។
បេសកកម្មនៃកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា គឺដើម្បីទទួលស្គាល់នូវសមិទ្ធិផលនៃវិស័យអចលនទ្រព្យកម្ពុជា។ ពានរង្វាន់នេះស្វាគមន៍ចំពោះក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេក្ខភាពវគ្គផ្តាច់ព្រាត់ និងអ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុ នឹងត្រូវអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ និងពិធីជប់លៀងពេលល្ងាចជុំគ្នា ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ដែលនឹងធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។ សំបុត្រចូលរួម និងការឧបត្ថម្ភសម្រាប់កម្មវិធីដ៏មានកិត្យានុភាពនេះ នឹងចាប់ផ្តើមបើកលក់នៅសប្តាហ៍ខាងមុខនេះ។
អាចចាប់ផ្តើម ចុះឈ្មោះជាបេក្ខភាពឈរឈ្មោះនៅក្នុងព្រឹត្តិការណ៍នេះគឺចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។ អ្នកដែលនៅក្នុងវិស័យអចលនវត្ថុ អាចដាក់ពាក្យចូលរួមប្រកួតប្រជែងដើម្បីដោយសេរី ។ លោកអ្នកអាចចុះឈ្មោះ ដោយផ្ទាល់តាមប្រព័ន្ធអ៊នឡាញ ដោយចូលទៅកាន់គេហទំព័រ៖ Cambodiarealestateawards.com ប្រសិនបើមានចម្ងល់បន្ថែមសូមសាកសួរមកកាន់ សហការីតាមរយៈលេខទូរស័ព្ទ៖ 089 755 777 - 017 436 756 និងអ៊ីម៉ែល [email protected] និងតាមដានព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ៖ Realestate.com.kh ៕