(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅតំបន់ពីរផ្សេងគ្នា ដែលស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែអ្នកជំនាញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។
តាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការផ្អាក់ផ្គត់ផ្គង់ទឹកនេះ គឺនៅតំបន់ពីរផ្សេងគ្នា មានរយៈពេលខ្លីប្រមាណជា៤ម៉ោងដូចគ្នា ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់ ដោយនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នឹងចាប់ផ្អាកការផ្គត់ផ្គង់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ និងនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នឹងផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨៕
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖