(ភ្នំពេញ)៖ ឱកាសការងារប្រមាណ៩៨២កន្លែង ក្នុងមុខតំណែងផ្សេងៗគ្នាពីក្រុមហ៊ុនធំៗចំនួន១០ នឹងត្រូវបានផ្តល់ជូន សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើទូទៅ នៅក្នុងវេទិកាការងារប្រចាំខែរបស់ ទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០១៨។
ក្រុមហ៊ុនទាំង១០ ដែលចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ មីក្រុហិរញ្ញវត្ថុ AMK, ណាហ្គាវើល, ផាកកាហ្វេ, ក្រុមហ៊ុន Cootel,ក្រុមហ៊ុនមេហ្គាអាសិត មេនេចមេន, ក្រុមហ៊ុន Smile,ក្រុមហ៊ុន CDX,ក្រុមហ៊ុន SHPP ក្រុមហ៊ុន ICE Electronic និងក្រុមហ៊ុន Rosefood។ក្រុមហ៊ុនទាំនេះ នឹងមកធ្វើការសម្ភាសដោយផ្ទាល់ជាមួយនឹង យុវជនសិស្ស/និស្សិត និងអ្នកស្វែងរកការងារ ចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៥៖០០ល្ងាច។
សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះរៀងរាល់សប្តាហ៍ទី៤នៃខែនីមួយៗ ចាប់ពីម៉ោង៨ ដល់ម៉ោង៥ល្ងាច។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរីនៅក្នុងវេទិកាការងាររៀងរាល់ខែ ដែលរៀបចំឡើងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់របងវិទ្យាស្ថានភាសា បរទេស IFL ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ៖០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕