(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលខណ្ឌ៧មករា បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី១១នាក់ (ស្រី៣នាក់) ជាមុខសញ្ញាឆក់ និងប្លន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រួមទាំងវត្ថុតាងកាំភ្លើងខ្លី២ដើម ម៉ូតូ៦គ្រឿង ព្រមទាំងសារធាតុញៀនចំនួន៦កញ្ចប់តូច ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង១១នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌ៧មករាបង្ក្រាបបាន រួមមាន៖
ទី១៖ ឈ្មោះ សំ ចាន់ដារ៉ាវុធ អាយុ២១ឆ្នាំ ស្នាក់នៅបុរីកីឡា អគារទី៨ជាន់ទី៤ផ្ទះ លេខ២១ និងមុខរបរមិនពិតប្រាកដ
ទី២៖ ឈ្មោះ ភឿង បិះគារ អាយុ១៨ឆ្នាំ ស្នាក់នៅបុរីកីឡា អគារទី៨ ជាន់ទី៤ ផ្ទះលេខ២១ និងមុខរបរមិនពិតប្រាកដ
ទី៣៖ ឈ្មោះ ម៉ា សុដាណេ ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅបុរីកីឡា អគារទី៨ ជាន់ទី៤ ផ្ទះលេខ២១ និងមុខរបរមិនពិតប្រាកដ
ទី៤៖ ឈ្មោះ ម៉ៅ ស៉ីនិត អាយុ២៦ឆ្នាំ ស្នាក់នៅបុរីកីឡា អគារទី៨ ជាន់ទី៤ ផ្ទះលេខ២១ និងមុខរបរមិនពិតប្រាកដ (មេក្លោង បន្ទាប់ពីអាសម្បត្តិ)
ទី៥៖ ឈ្មោះ ឈិត រចនា ហៅឈីង អាយុ១៧ឆ្នាំ ស្នាក់នៅបុរីកីឡា អគារទី៨ ជាន់ទី៤ ផ្ទះលេខ២១ និងមុខរបរមិនពិតប្រាកដ
ទី៦៖ ឈ្មោះ ប៉ែន វ៉ាន់ដេត ហៅដេត អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥ ភូមិប៉ប្រកខាងជើង សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងមុខរបរមិនពិតប្រាកដ
ទី៨៖ ឈ្មោះ សួង ចន្ធូ ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥ ភូមិប៉ប្រកខាងជើង សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងមុខរបរមិនពិតប្រាកដ
ទី៩៖ ឈ្មោះ សុខ អៀងលី អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃល្ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងមុខរបរមិនពិតប្រាកដ
ទី១០៖ ឈ្មោះ ឌ.ន ស.ដ.រ អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃល្ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងមុខរបរមិនពិតប្រាកដ
ទី១១៖ ឈ្មោះ ឈ.ន ឈ.ឈ.ង អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃល្ពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងមុខរបរមិនពិតប្រាកដ។
គួររំលឹកថា កាលពីវេលាទៀបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅសួនច្បារសម្តេចសង្ឈជួនណាត តាមបណ្តោយផ្លូវព្រះសុរាម្រិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មាននារីម្នាក់ បានរងរបួសចំកំភួនជើងខាងឆ្វេង ខណៈមានជនសង្ស័យ២នាក់ បានជិះម៉ូតូ MSX មួយគ្រឿង មិនចាំស្លាកលេខបានមកអង្គុយញុំអីនៅមុខសួន ច្បារសម្តេចសង្ឈជួនណាត ហើយមួយសន្ទុះក្រោយមក ក៏បានទៅញ៉ែនារីរងគ្រោះហើយក៏មានទាស់ពាក្យសម្ដីគ្នាជាមួយនារីរងគ្រោះ។
ពេលនោះជនសង្ស័យបានដកកាំភ្លើងម៉ាក K59 មកអាម៉េបាញ់ចំជើងឆ្វេងនារីរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យហើយជនសង្ស័យម្នាក់ក្នុង ចំណោមបក្សពួក២នាក់ ឃើញដូច្នេះក៏ទាញម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។ ខណៈនោះ ជនសង្ស័យដែរជាអ្នកបាញ់នោះក្រឡេកទៅមិនឃើញគ្នា ក៏រត់សំដៅទៅជិតដល់ស្ពាននាគភ្លោះក៏ឃើញបុរស ម្នាក់កំពុងឈប់អង្គុយលើម៉ូតូបំណងចង់បាញ់ប្លន់ យកម៉ូតូជិះរត់គេចខ្លួនតែកាំភ្លើងអាក់ស្ដង់ បាញ់មិនចេញក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នា ព្រួតវាយយ៉ាងចាស់ដៃ សល់ដង្ហើមចង្រិតរួចទើបប្រគល់ ឲ្យសមត្ថកិច្ចខណ្ឌចំការមន៕