(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ដឹកនាំបើកសវនកម្មផ្ទៃក្នុង នៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០១៧ និងឆ្នាំពាក់ព័ន្ធ។
ក្នុងនោះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ព្រមទាំងសមាជិក១៩៨នាក់ផងដែរ។
សូមជម្រាបថា គោលបំណងនៃពិធីនេះ ដើម្បីបើកការអង្កេត ស្រាវជ្រាវ ពីស្ថានភាពស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរនគរបាលស្រុក ក្រុង និងប៉ុស្ត៍នគរបាលរដ្ឋបាល ដើម្បីលើកនូវអនុសាសន៍ជាមូលដ្ឋានក្នុងការកែលំអរ បន្តអនុវត្តតួនាទី ភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព រួមចំណែកផ្ដល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕