(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,១០៤គ្រឿង រកឃើញល្មើសច្បាប់ ៥៧៦គ្រឿង (ម៉ូតូ៧០ភាគរយ) អប់រំ ២២៧គ្រឿង និងផាកពិន័យ ៣៤៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៤ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន ៤៧៣គ្រឿង អប់រំ ៣៧គ្រឿង និងផាកពិន័យចំនួន ៩២គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៦៧៧គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦៥,៦៨៥គ្រឿង រកឃើញយានយន្តល្មើស ១០,០៦៥(ម៉ូតូ៦៦ភាគរយ) ក្នុងនោះអប់រំ ៤,៤៣៣គ្រឿង និងផាកពិន័យ ៥,៦៣២គ្រឿង៕