Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសាកែវ ប្រទេសថៃ ជួយពលករខ្មែរ១៤នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ឲ្យត្រឡប់មកស្រុកកំណើតវិញ

24-04-2018 17:46

(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសាកែវ ប្រទេសថៃ បានជួយពលករខ្មែរចំនួន១៤នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅថៃ បានវិលមកស្រុកកំណើតវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ពលករខ្មែរខុសច្បាប់ចំនួន២១នាក់ បានធ្វើដំណើរតាមរថយន្តមួយគ្រឿង លួចឆ្លងដែនចេញតាមច្រកប៉ុស្តិ៍បឹងត្រកួន ឆ្ពោះទៅខេត្តឈុនបុរី ស្រាប់តែបុកជាមួយរថយន្តដឹកទឹកកកមួយគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលតែម្តង។​

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖