ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន និងទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រៀបចំបុណ្យផ្កាប្រាក់មហាសាមគ្គី បានបច្ច័យជិត២ម៉ឺនដុល្លារ ដង្ហែទៅកាន់វត្តកំពង់ត្រាច ស្រុករមាសហែក
24-04-2018 17:31
(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា រៀបចំបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីដង្ហែទៅវេប្រគេនព្រះសង្ឃ ដែលគង់ក្នុងវត្តកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ដោយប្រមូលបច្ច័យបាន ៦១,៧៣២,៥០០រៀល និង៤,៥២០ ដុល្លាអាមេរិក។
បច្ច័យដែលកើតឡើងពី ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី នេះនឹងយកទៅអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ក៏ដូចជា កសាងព្រះវិហារ និងសមិទ្ធផលនានាក្នុង វត្តកំពង់ត្រាច ដែលបច្ចុប្បន្នកំពុងមានការខ្វះខាត។
សូមរំលឹកថា បុណ្យផ្កាសាមគ្គីនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅក្នុងបរិវេណក្រសួងធម្មការ និងសាសនា ហើយត្រូវបានដង្ហែទៅកាន់វត្តកំពង់ត្រាច នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ៕