(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំមួយ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣២ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០១៨ ដែលឆ្នាំនេះ នឹងធ្វើឡើងក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ»

បើតាមសារាចរ ដែលអង្គភាព Fresh News ទទួលបាន នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន តម្រូវឲ្យរាជធានីភ្នំពេញ និងខេត្តទាំងអស់ ត្រូវចាត់តាំងឲ្យមានសកម្មភាពមីទ្ទិញ ការកំសាន្តសប្បាយនានា របស់កម្មករនិយោជិត និងនិយោជក នៅតាមសហគ្រាស គ្រឹះស្ថាននានា។

តាមសារាចរដដែល, ក្រសួង សា្ថប័ន អង្គភាពរដ្ឋ និងសហគ្រាស គ្រឹះស្ថានឯកជន ត្រូវជ្រើសរើសទីតាំងសមស្រប ដូចជាដងវិថីសំខាន់ៗ និងទីតាំងសហគ្រាស គ្រឹះស្ថាន ការដ្ឋាន និងកសិដ្ឋាន ដើម្បីចងបដាពាក្យស្លោក តាមខ្លឹមសារមួយចំនួនដូចខាងក្រោម៖
-ជយោ! ព្រះរាជាណាចក្រកម្ពុជា
-អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣២ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា
-សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ
-គោរពច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីប ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងនិយោជក
-ចូលរួមយុទ្ធនាការគ្រោះថ្នាក់ការងារកម្រិតសូន្យ
-អភិវឌ្ឍន៍របបសន្តិសុខសង្គម ដើម្បីសុខុមាលភាពកម្មករនិយោជិត
-អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ដើម្បីផលិតភាព និងភាពប្រកួតប្រជែង៕

ខាងក្រោមនេះជាសារាចររបស់សម្តេចតេជោ ហ៊ុន សែន៖