(ភ្នំពេញ)៖ ក្រុមសកម្មជនយុវជន ក.៧៧ ដែលមាន លោក មាន ចាន់យ៉ាដា ប្រធានបានរៀបចំពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៦៦០នាក់ មកពីសាខាគ្រឹះស្ថានឧត្តមសិក្សាឯកជន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ពិត ចំណាន អនុប្រធានគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ប្រធានគណៈកម្មាធិការគណបក្សក្រសួង និងជាប្រធានគណៈចលនាយុវជនគណបក្ស។
នាឱកាសនោះ លោក ពិត ចំណាន បានថ្លែងផ្ដាំផ្ញើមួយចំនួនដល់យុវជន ដែលទើបត្រូវបានទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា ជាផ្លូវការរួមមាន៖
* យុវជនគិតត្រូវ ដែលជ្រើសយកសន្តិភាព
* គោរពច្បាប់
* ខិតខំប្រឹងប្រែងរៀនសូត្រ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ
* សាងតែអំពើល្អ ចូលរួមការងារស្ម័គ្រចិត្ត និងការងារមនុស្សធម៌
* គិតអ្វីត្រូវជាវិជ្ជមានឲ្យបានច្រើន និងបើកចិត្តឲ្យទូលាយ
* មើលការលំបាករបស់យុវជនជុំវិញខ្លួន ជាពិសេសមិត្តភក្ដិ
* បំពេញកាតព្វកិច្ចជូនគណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា សមាជិកយុវជនទាំង៦៦០នាក់ ដែលទើបទទួលបានការទទួលស្គាល់ជាផ្លូវការនាថ្ងៃនេះ ជាយុវជនដែលតែងតែសកម្មក្នុងការងារសង្គម ការងារមនុស្សធម៌ និងមាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក៕