(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រុមបាញ់កាំភ្លើងដៃ នៃកងយោធពលខេមរភូមិន្ទ ចំនួន១៤នាក់ រួមជាមួយអ្នកសង្កេត០១នាក់ បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី តាមច្រក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមប្រកួតបាញ់កាំភ្លើង បែបប្រតិបត្តិយោធា ក្នុងនាមកងទ័ពជើងគោកកម្ពុជា ជាមួយនឹងបណ្តាប្រទេស១៩ផ្សេងទៀត ក្នុងកម្មវិធី AASAM2018 (Australian Army Skills at Arms Meeting 2018)។
ក្រុមបាញ់កាំភ្លើងដៃ ដែលនឹងចូលរួមក្នុងកម្មវិធី AASAM2018 ទាំង២០ប្រទេសរួមមាន៖ Cambodia, Indonesia, Japan, Canada, Australia, Phillipines, Thailand, New Zealand , ANZAC (Australia-New Zealand) , Singapore, Malaysia, United Kingdom, Republic of Korea, United States (US ARMY), United States (Marines), United Arab Emirate, France (New Caledonia), Papuan New Guinea ,Tonga ,Timor Leste។
ជាមួយគ្នានោះ នៅមុនថ្ងៃដែលក្រុមបាញ់កាំភ្លើងដៃកងយោធពលខេមរភូមិន្ទចេញដំណើរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលផ្តាំផ្ញើជាមួយក្រុមបាញ់កាំភ្លើងទាំងអស់ សូមឲ្យចេញទៅប្រកួតប្រកបដោយសុវត្ថិភាព និងទទួលបានចំណាត់ថ្នាក់ល្អនាំយកកិត្តិយសមកជូន ប្រទេសកម្ពុជា ហើយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភ សម្ភារៈថវិកា ជូនដល់ក្រុមបាញ់កាំភ្លើងកម្ពុជាទាំង១៤នាក់ ជាចំណងដៃមុនចេញដំណើរផងដែរ ដោយម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល ទឹកក្រូចដប០១កេស មី០១កេស៕