(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, លោក ពោជ លីគឹមហ៊ុន, លោក និល រដ្ឋា និងកញ្ញា កុសល ជីឡាង៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេច សាយ ឈុំ បន្តជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា សម្រាប់អាណត្តិទី៤ បន្តទៀត
២៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រកាសពីសមាសភាពព្រឹទ្ធសភា សម្រាប់អាណត្តិទី៤
៣៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមេអាវុធហត្ថ ពិនិត្យមើលបញ្ហាកាប់ព្រៃឈើ នៅលើកោះរ៉ុង
៤៖ ប្រមុខរាជរដ្ឋាភិបាល បញ្ជាឱ្យដកហូតសិទ្ធិវិនិយោគពីក្រុមហ៊ុនទាំងឡាយ ដែលមិនធ្វើសកម្មភាពអភិវឌ្ឍន៍, កោះទន្សាយ ខេត្តកែប ត្រូវដកមុនគេ
៥៖ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យវត្តមានលើកដំបូងរបស់សម្តេច នៅលើកោះរ៉ុង ជាការបញ្ចប់បញ្ហាដីធ្លី និងកាប់ឈើលើកោះនេះ
៦៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ឲ្យដោះស្រាយបញ្ចប់នូវបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ លើកោះរ៉ុង
៧៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនដាក់រដ្ឋមន្ដ្រីអសកម្មមួយចំនួន ដែលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋមិនបាន ក្នុងរដ្ឋាភិបាលថ្មីនៅអាណត្តិក្រោយនេះ
៨៖ សម្ដេចតេជោ ហ៊ុន សែន៖ វិស័យដីធ្លីក្នុងឆ្នាំនេះ មិនមានបញ្ហាចោទ ទោះបីជាឆ្នាំបោះឆ្នោត ព្រោះប្រជាជនជឿជាក់ថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះឆ្នោត!
៩៖ សណ្ឋាគារលំដាប់ផ្កាយ៥ របស់អ្នកឧកញ៉ា គិត ម៉េង វិនិយោគអស់ជាង៤០លានដុល្លារ ដំបូងគេនៅលើទឹកដីកោះរ៉ុង បើកសម្ពោធដាក់ឲ្យដំណើរការ!
១០៖ លោក ហ៊ុន ម៉ាណែត៖ បក្សប្រឆាំងស្រែកថា រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់លើកងទ័ព ប៉ុន្តែនៅក្នុងសភា មិនដែលបោះឆ្នោតគាំទ្រ ឲ្យដំឡើងប្រាក់បៀវត្សរ៍នោះទេ
១១៖ ផ្សារច្បារអំពៅ ដែលត្រូវភ្លើងឆេះបំផ្លាញនោះ ត្រូវបានរៀបចំក្រុងពាលី បើកការដ្ឋានសាងសង់ដំបូលឡើងវិញ នៅព្រឹកនេះ
១២៖ សល់តែរយៈពេលប្រមាណ២សប្តាហ៍ទៀតប៉ុណ្ណោះ, ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តស្វាយរៀង នឹងចូលមកដល់ហើយ
* ព័ត៌មានអន្តរជាតិ ( International News)
១៖ ប្រធានាធិបតីបារាំង៖ «ក្រោយសង្គ្រាមបញ្ចប់ សម្ព័ន្ធមិត្តយើងមិនគួរចាកចេញពីស៊ីរីឡើយ ដោយត្រូវកសាងប្រទេសស៊ីរីថ្មីមួយទៀតសិន»
២៖ កូរ៉េខាងត្បូង «សម្រេចបិទប្រព័ន្ធបំពងសំឡេង រិះគន់កូរ៉េខាងជើង នៅតំបន់ព្រំដែន» ដើម្បីស្វាគមន៍ជំនួបលោក គីម និង លោក មូន
៣៖ សហរដ្ឋអាមេរិក និងហ្ស៊កដានី «រួមគ្នាធ្វើសមយុទ្ធយោធាធំមួយនៅមជ្ឈិមបូព៌ា» ដើម្បីទប់ទល់អាវុធគីមី ជីវសាស្ត្រ និងនុយក្លេអ៊ែរ
៤៖ លោក ដូណាល់ ត្រាំ៖ ការបិទបញ្ចប់នុយក្លេអ៊ែរកូរ៉េខាងជើង «ត្រូវការពេលវេលាយូរទៀត» ប៉ុន្តែវាជារឿងអស្ចារ្យសម្រាប់ពិភពលោក
៥៖ ប្រជាប្រិយភាពនាយករដ្ឋមន្ត្រីអូស្ត្រាលី «កើនឡើងខ្ពស់មិនធ្លាប់មាន» គិតចាប់តាំងពីឆ្នាំ២០១៦!
៦៖ អឺរ៉ុប៖ ធនាគារស្ពែមធំបំផុតលើលោក «អំពាវនាវឲ្យបុរសៗ បរិច្ចាគទឹកកាមឲ្យច្រើនៗ» ក្រោមហេតុផលធំមួយ ៕