(ភ្នំពេញ)៖ លោក សម​ សេរី ប្រធានចលនារណសិរ្យរំដោះជាតិខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក ដែលប្រជាពលរដ្ឋខ្មែរដឹងថា ជាក្រុមដែលមានបំណងចង់បំផ្លាញ ការសប្បាយរបស់បងប្អូនប្រជាជនខ្មែរនៅក្នុងឱកាសចូលឆ្នាំប្រណៃជាតិនោះ, នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញបង្ហាញវិដេអូពិសេសមួយ តាមរយៈបណ្តាញព័ត៌មាន Fresh News ដោយរៀបរាប់អំពីអំពើដ៏អាក្រក់របស់ក្រុម សម សេរី និងបក្ខពួករបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅបានថ្លែងថា ក្រុមជនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយបុគ្គលឈ្មោះ «សម សេរី» ដែលមានមូលដ្ឋាន នៅក្រៅប្រទេសនោះ បានរៀបចំផែនការបំផ្លាញការសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ ភ្លាមៗសមត្ថកិច្ចជំនាញជាន់ខ្ពស់របស់កម្ពុជា ក៏បានបង្ហាញពីប្រវត្តិផែនការសំងាត់ជាច្រើន របស់មេភេរវករ សម សេរី និងបក្សពួក ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កើតរដ្ឋាភិបាលនិរទេសបំផ្លាញ សន្តិភាពរបស់កម្ពុជា។

សូមបញ្ជាក់ថា សម សេរី គឺជាក្រុមមួយដែលកំពុងរស់នៅក្រៅប្រទេស ហើយតែងតែធ្វើចលនាប្រឆាំងរាជរដ្ឋាភិបាលខ្មែរ។ ពួកគេតែងធ្វើសកម្មភាពពីក្រៅប្រទេសបញ្ជាមកបក្ខពួក នៅក្នុងប្រទេសធ្វើសកម្មភាពមួយចំនួនរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយនាពេលកន្លងទៅក្រុមរបស់ពួកគេមួយចំនួនក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទប៉ុនប៉ងធ្វើភេរវកម្មផងដែរ៕ 

សូមទស្សនាវិដេអូដូចខាងក្រោម៖