Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតជប៉ុន នឹងរៀបចំការប្រឡង ចម្រៀងភាសាជប៉ុន លើកទី៩ នៅកក្កដា​

23-04-2018 16:24

(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន នឹងរៀបចំនូវការប្រឡងចម្រៀងណូដូជីម៉ាន់ លើកទី៩ គឺការប្រឡងចម្រៀងភាសាជប៉ុន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ការប្រឡងនេះ នឹងធ្វើឡើងងនៅ CJCC ក្នុងឱកាសពិធីបុណ្យតាណាបាតា (បុណ្យផ្កាយ) ២០១៨។

សូមជម្រាបថា ការប្រឡងចម្រៀងណូដូជីម៉ាន់ (ចម្រៀងភាសាជប៉ុន) ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្ត អ្នកសិក្សាភាសាជប៉ុន បានអនុវត្តការបញ្ចេញសំឡេងជាភាសាជប៉ុន។ លើសពីនេះទៀត ការប្រឡងនេះ ក៏មានគោលបំណងពង្រឹងចំណងមិត្តភាព និងការយល់ដឹងអំពីគ្នាទៅវិញទៅមករវាងប្រជាជនជប៉ុន និងកម្ពុជាតាមរយៈចម្រៀងភាសាជប៉ុនផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមអានខ្លឹមសារទាំងស្រុង ​នៃសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនដូចខាងក្រោម៖