Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តប៉ៃលិនថ្មី នឹងត្រូវប្រកាសចូលកាន់តំណែងនៅព្រឹកថ្ងៃទី២៧ ខែមេសា, លោក ផាន់ ចាន់ធុល អភិបាលរងខេត្ត ឡើងជំនួសលោក កើត សុធា

23-04-2018 13:13

(ប៉ៃលិន)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ នឹងអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តប៉ៃលិនថ្មី, លោក ផាន់ ចាន់ធុល អភិបាលរងខេត្ត ឡើងជំនួសលោក កើត សុធា។

នេះបើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ៕​