(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការផ្តល់សេចក្តីទុកចិត្ត របស់ ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ ក្នុងនោះប្រទេសកម្ពុជាសម្រេចបាននូវគ្រឹះលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិ មនុស្សបានយ៉ាងពេញលេញ ផ្ទុយពីក្រុម មនុស្សមួយចំនួនដែល បានដើរនិយាយរិៈគន់ មួលបង្កាច់តែ ប្រជាជន និងប្រទេសជាតិខ្លួនឯង ។
លោករដ្ឋមន្រ្តី វង សូត បានលើកឡើងបែបនេះខណៈលោកអញ្ចើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផល នានា ក្នុងវត្ត ឧត្តមសាមគ្គី ស្ថិតក្នុង ភូមិសន្ទៃទី១ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។
ថ្លែងទៅកាន់ លោកយាយ លោកតា សិស្សា នុសិស្ស និងប្រជាពលរដ្ឋ រដ្ឋមន្ត្រី វង សូត បានលើឡើងថា វាជាសច្ចភាពមួយ ដែលយើង ទាំងអស់គ្នា មិនអាចបដិសេធ បានឡើយចំពោះការស្រោចស្រង់ប្រទេសជាតិពីរបបខ្មែរក្រហម និងបានអភិវឌ្ឍន៍ឲ្យភាព រីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យ ព្រះពុទ្ធសាសនាដែលប្រជាជនខ្មែរ ភាគច្រើនគោរពប្រតិបត្តិ ។
រដ្ឋមន្ត្រី វង សូត បានបន្ថែមឲ្យដឹងថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងភាពរីក ចម្រើននេះ គឺអាស្រ័យលើបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារ ពោលគឺកុំចាញ់ឧបាយកលជនឆបោកមួយចំនួនដែលបាន ត្រឹមនិយាយតែមិនបានធ្វើអ្វីទាល់តែសោះ។
ដើម្បីជារួមចំណែកកសាងបន្ថែម រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បាននាំយកថវិការរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាង២១លាន ប្រគេន និងជូនដល់ព្រះចៅអធិការ រួមទាំងគណៈកម្មាវត្តដើម្បី ដោះស្រាយកសាងបន្តផងដែរ។
បើតាមរបាយការលោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា វត្តឧត្តមសាមគ្តីគឺបានកសាងឡើងក្នុងអំឡុងឆ្នាំ១៩៩០ ក្រោកគំនិតផ្តួចផ្តើមរបស់ប្រជាពលរដ្ឋចំណុះជើងវត្ត ផ្ទាល់។ បន្ទាប់ពីកសាង ព្រះចៅអធិការ និងគណៈកម្មការ រួមទាំងទាំងប្រជាពលរដ្ឋបានកសាងនូវសមិទ្ធិផលនានា ដើម្បី ជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាឧបដ្ឋាន សាលាដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ។
ក្រោយបញ្ចប់ការសំណេះសំណាលរដ្ឋមន្ត្រី វង សូត បាននាំយកបច្ច័យចំនួន២១លានរៀល ប្រគេនដល់ វត្តឧត្តមសាមគ្គី និងជូនថវិការនឹងសំភារៈដល់ លោកគ្រូ អ្នកគ្រូ ជូនកងកំលាំងប្រដាប់អាវុធ សិស្សានុសិស្ស និងយាយជី តាជីផងដែរ៕